×

Philippe Coutinho នឹងផ្ទេរពី Barcelona ទៅកាន់ Aston Villa ជាអចិន្ត្រៃយ៍

Aston Villa មានទំនុកចិត្តខ្លាំងឡើងចំពោះការចុះហត្ថលេខាលើ Philippe Coutinho មកកានក្របខណ្ឌ Premier League ជាអចិន្ត្រៃយ៍ នៅក្នុងទីផ្សារដោះដូរកីឡាករ នាចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីការពិភាក្សាជាមួយ Barcelona បានបញ្ចប់ ។

កីឡាករអន្តរជាតិប្រេស៊ីល បច្ចុប្បន្នកំពុងខ្ចីជើងនៅក្រុម Aston Villa ហើយក្លិបមានជម្រើសក្នុងការរក្សា Coutinho ទុកនៅក្លិបជាអចិន្ត្រៃយ៍ ក្នុងតម្លៃ ៣៣លានផោននៃការទិញផ្ដាច់កុងត្រា។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ចុងក្រោយពី Barcelona បានអះអាងថា ក្លិបយក្សអេស្ប៉ាញមួយនេះ គ្រោងនឹងកែតម្លៃ។

អ្នកជំនាញការដោះដូរកីឡាករ លោក Fabrizio Romano បានអះអាងថា ការពិភាក្សាកំពុងដំណើរការលើការផ្ទេរជាអចិន្ត្រៃយ៍ ហើយ Aston Villa នឹងឈានដល់កិច្ចព្រមព្រៀងលើប្រាក់ឈ្នួលរបស់កីឡាករផងដែរ។

Romano បានសរសេរថា៖ “Aston Villa ពិតជាមានទំនុកចិត្តក្នុងការចុះហត្ថលេខាលើ Philippe Coutinho ពី Barça ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ វាត្រូវបានបញ្ជាក់ដោយភាគី Barcelona ក៏មានការពិភាក្សាដោយវិជ្ជមានផងដែរ។ ឥឡូវនេះ វាអាស្រ័យលើក្លិបទាំងពីរតែប៉ុណ្ណោះ”។

Coutinho បានបង្ហាញការលេងយ៉ាងល្អ អំឡុងពេលខ្ចីជើងនៅ Aston Villa មុនជួបនឹងការរាំងស្ងួតគ្រាប់បាល់ ក្នុងការប្រកួត ៨លើកចុងក្រោយ ទោះបីជាស៊ុតបញ្ចូលទីបាន ៤គ្រាប់ និង assist បាន ៣ដងក្នុងការបង្ហាញខ្លួន ៨ លើកដំបូងក្រោមការដឹកនាំរបស់ Steven Gerrard ក៏ដោយ។

សេចក្ដីរាយការណ៍អះអាងថា Barcelona នឹងផ្តល់ជម្រើសដល់ Aston Villa ដើម្បីទិញ Coutinho ក្នុងតម្លៃ ១៥ ទៅ ២០ លានអឺរ៉ូ ។ ក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ចង់ឱ្យ Coutinho ចាកចេញនៅរដូវក្តៅនេះ ដើម្បីកាត់បន្ថយថ្លៃចំណាយលើប្រាក់ឈ្នួលដ៏សម្បើមរបស់គេ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង