បន្ទាប់ពីការវាយបកដ៏លំបាកក្នុងលទ្ធផលជ័យជម្នះ ២-១ នៅកីឡដ្ឋាន Villa Park អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp ត្រូវបានសួរជុំវិញការចុះហត្ថលេខាលើ Erling Haaland របស់ Manchester City ពីក្លិប Borussia Dortmund ។
ទោះបីជាជាគូប្រជែងពានរង្វាន់ក្នុងប៉ុន្មានរដូវកាលចុងក្រោយកន្លងទៅក្ដី ក៏អ្នកចាត់ការរបស់ Liverpool បានបង្ហាញការអបអរសាទរ និងសរសើរចំពោះ Man City ដែលបានចុះហត្ថលេខាលើ Haaland បានសម្រេច។
លោក Klopp បាននិយាយថា៖ “កីឡាករល្អ។ City មិនដែលជាក្រុមដែលឈ្នះដោយសារតែកីឡាករម្នាក់នោះទេ”។ “ពួកគេមានរបៀបក្នុងការលេង ហើយខ្ញុំគិតថា Erling នឹងដឹងភ្លាមៗថា គេនឹងរកគ្រាប់បាល់បានច្រើននៅបង្គោលទី២ ដែលគេគ្រាន់តែប៉ះបាល់។ គេនឹងចូលចិត្តការលេងនេះ។ គេពិតជាកីឡាករដ៏ឆ្នើមម្នាក់” ។ “គេបានរងរបួសពីរបីដងនៅ Dortmund ប៉ុន្តែនៅពេលដែលគេបានជា គេបានលេងល្អណាស់។ ទោះជាយ៉ាងណា វាជាការចុះហត្ថលេខាដ៏ល្អមួយ”។
នៅរដូវកាលបន្ទាប់ ទោះបីជា Man City ក្លាយទៅជាយ៉ាងណាក៏ដោយ ក៏អ្នកចាត់ការ Liverpool ពុំទាន់ចាប់អារម្មណ៍ដែរ ដោយសារប្រកួតបន្ទាប់ ពួកគេនឹងត្រូវផ្ដោតលើវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup ព្រមទាំងផ្ដោតលើការប្រកួតដែលនៅសល់នៅក្របខណ្ឌ Premier League និងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Champions League ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕