×

ក្ដីសង្ឃឹមរបស់ Everton ក្នុងការបន្តនៅ EPL កាន់តែមានខ្លាំងឡើង នៅពេលជួប Watford

Everton អាចបោះជំហានមួយទៀតឆ្ពោះទៅរកការបន្តស្នាក់នៅក្របខណ្ឌ Premier League រដូវកាលក្រោយ នៅពេលពួកគេធ្វើដំណើរទៅកាន់ Watford ។

ក្រុមរបស់លោក Frank Lampard បានចាកចេញពីតំបន់កាត់ចោល ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Leicester City កាលពីប្រកួតមុន។នោះគឺជាជ័យជម្នះក្រៅដីលើកដំបូងដែល Everton មានចាប់តាំងពីខែសីហា ឆ្នាំ២០២១។

Everton ទទួលបាន ១០ពិន្ទុពីការប្រកួត ៥លើកចុងក្រោយរបស់ពួកគេ ហើយទំនុកចិត្តកំពុងកើនឡើងគ្រប់ពេលវេលា។ ឥឡូវនេះ ពួកគេប្រឈមមុខនឹងក្រុម Watford ដែលបានធ្លាក់ទៅកាន់ក្របខណ្ឌ Championship រួចទៅហើយ។

Watford បានបញ្ហារបួសជាច្រើនមុនការប្រកួតនេះ
រួមបញ្ចូល Emmanuel Dennis (ជង្គង់) ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Watford ដោយរកបាន ១០ គ្រាប់។ ខ្សែ ប្រយុទ្ធ សំខាន់ Ismaila Sarr របួសជង្គង់ផងដែរ។ Juraj Kucka (ជង្គង់), Cucho Hernández (សរសៃពួរ) Imran Louza (ជង្គង់) Cucho Hernandez (សរសៃពួរ) និង Nicolas Nkoulou (ក្រលៀន) ក៏ត្រូវបានដកចេញផងដែរ។ ចំណែក កីឡាករ Kiko Femenia មិនទាន់ច្បាស់ ដោយសារតែមានបញ្ហាសុខភាព។ រីឯអតីតកីឡាកររបស់ Everton ពោលគឺ Tom Cleverley (ឆ្អឹងជំនីរ) ប្រហែលជាមិនអាចលេងទល់នឹងអតីតក្រុមរបស់គេបានទេ។

លើសពីនេះ João Pedro និង Samir នឹងឆ្លងកាត់ការធ្វើតេស្តកាយសម្បទា។កាន់តែអាក្រក់ទៅទៀត កីឡាករវ័យក្មេង Kwadwo Baah អវត្តមានក្នុងកាតព្វកិច្ចអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ អាយុក្រោម ១៩ឆ្នាំ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង