×

Kevin de Bruyne ស៊ុត៤គ្រាប់ក្នុងជ័យជម្នះ Man City លើ Wolves

ការស៊ុតបាល់បញ្ចូលទី៤គ្រាប់ដ៏អស្ចារ្យរបស់ Kevin de Bruyne បានជួយ Manchester City បំបាក់ក្រុម Wolves និងស្ដារការនាំមុខ ៣ ពិន្ទុរបស់ពួកគេ នៅលើកំពូលតារាងក្របខណ្ឌ Premier League កាលពីយប់មិញ។

កូនក្រុមរបស់លោក Pep Guardiola ត្រូវការតែ ៤ ពិន្ទុទៀតប៉ុណ្ណោះ ក្នុង២ប្រកួតចុងក្រោយ ដើម្បីឈ្នះពានរង្វាន់ Premier League ជាលើកទី៤ រយៈពេល៥រដូវកាលចុងក្រោយ។

De Bruyne បានផ្ដល់ការនាំមុខនៅនាទីទី៧ ពីការបញ្ជូនបាល់របស់ Bernardo Silva ។ Wolves បានវាយបកភ្លាមៗ នៅពេលដែល Pedro Neto រកឃើញ Leander Dendoncker ស្ថិតនៅទីតាំងចំហរ នៅក្បែរប្រអប់គ្រោះថ្នាក់ ដើម្បីស៊ុតផុតអ្នកចាំទី Ederson របស់ក្រុមភ្ញៀវ នៅនាទីទី១១។

De Bruyne បានផ្ដល់ការនាំមុខជាថ្មីម្ដងទៀតនៅនាទីទី១៦។ គ្រាប់បាល់ទី៣របស់គាត់ ជាមួយនឹងជើងឆ្វេង បានស៊ុតកោងចូលជ្រុងខាងក្រោម នៅ៨នាទីបន្ទាប់។ គេបានស៊ុតបានហែតទ្រីកជាលើកដំបូងសម្រាប់ Man City ហើយនៅនាទីទី២៤ គឺជាហែតទ្រីកដែលលឿនបំផុតទី៣ ក្នុងប្រវត្តិសាស្ត្រ Premier League ។ ខ្សែប្របម្រើឆ្នើមរូបនេះ បានអបអរដោយចម្លងការអបអររបស់របស់មិត្តរួមក្រុម Erling Haaland ដែលនឹងត្រូវបានក្លិប Man City ចុះកិច្ចព្រមព្រៀងជាមួយក្នុងសប្តាហ៍នេះ។

De Bruyne យកបានផ្ដល់លទ្ធផល ៤-១ នៅនាទី៦០ ដោយស៊ុតជើងឆ្វេងចូលជ្រុងកែង ពីការបញ្ជូនរបស់ Phil Foden ។ ជាចុងក្រោយ Raheem Sterling ជាអ្នកបន្ថែមគ្រាប់ទី៥ ពេលនៅសល់ ៦នាទីចុងក្រោយនៃការប្រកួត។

Man City នឹងធ្វើដំណើរទៅកាន់ West Ham នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដើម្បីស្វែងរកជ័យជម្នះ និងបន្តនាំមុខក្រុមលេខ២ Liverpool ដែលបច្ចុប្បន្នកំពុងតាមពីក្រោយ ៣ពិន្ទុ និងចាញ់គ្រាប់បាល់ចំណេញ Man City ចំនួន ៧គ្រាប់។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង