×

Frenkie de Jong សម្រេចការផ្ទេរពី Barcelona មកកាន់ Man Utd បាន ៩៥%

អ្នកកាសែតកីឡា Gerard Romero បានផ្ដល់ការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រក្រុម Barcelona ដោយអះអាងថា ការផ្ទេររបស់ Frenkie de Jong ទៅកាន់ក្រុម Manchester United គឺសម្រេចបាន ៩៥% ហើយ។ ក្លិបយក្សនៅអេស្ប៉ាញ នឹងទទួលបានប្រហែល ៨០លានអឺរ៉ូពីការផ្ទេរនេះ។

លោកនិយាយថា ការចាកចេញនេះ គឺជាការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចសុទ្ធសាធពីក្លិបដែលស្ថិតក្នុងបញ្ហាផ្នែក ហិរញ្ញវត្ថុយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

De Jong បាននិយាយជាសាធារណៈជាច្រើនដងថា គេចង់ស្នាក់នៅ Barcelona ជាច្រើនឆ្នាំទៀត ដោយអ្នកចាត់ការ Xavi របស់ក្រុមអ្នកមានបុណ្យ បានគាំទ្រគំនិតនេះ។ ទោះបីជាយ៉ាងនេះក្តី ការលក់នេះត្រូវតែធ្វើឡើង សម្រាប់ពួកគេដើម្បីគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់រដូវកាលក្រោយ និងដើម្បីធ្វើការផ្ទេរយកកីឡាករផ្សេងទៀតនៅក្នុងទីផ្សារដោះដូរកីឡាករ។

របាយការណ៍អះអាងថា គ្រូបង្វឹកថ្មីរបស់ Manchester United លោក Erik ten Hag ចង់បាន De Jong មកកាន់ក្លិបបិសាចក្រហមនៅរដូវកាលក្រោយ ដែលគាត់នឹងចូលមកដឹកនាំ។ កីឡាករសញ្ជាតិហុល្លង់ បានបង្ហាញការលេងយ៉ាងល្អក្រោមការដឹកនាំរបស់លោក Ten Hag នៅក្រុម Ajax ក្នុងរដូវកាល ២០១៨-១៩ ដោយបានឈ្នះពានរង្វាន់លីគ កីឡាករឆ្នើមប្រចាំរដូវកាល និងជួយឱ្យក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង