×

Son ថា “ខ្ញុំមិនខឹងទេ គ្រាន់តែអន់ចិត្ត” ជុំវិញការប្ដូរចេញរបស់ Conte

ទោះជានិយាយបែបនេះក៏ដោយ ក៏តារាឆ្នើម Son Heung-min របស់ក្លិប Tottenham Hotspur បានបង្ហាញការខឹងយ៉ាងខ្លាំងនៅពេលដែលត្រូវបានប្តូរចេញក្នុងអំឡុងពេលដែលទទួលជ័យជម្នះ ៣-០ លើក្រុម Arsenal កាលពីយប់មិញ។

កីឡាករអន្តរជាតិកូរ៉េខាងត្បូង បានដើរតួយ៉ាងសំខាន់ក្នុងការប្រកួតនេះ។ Son បានស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅដើមវគ្គទីពីរ ដែលធ្វើឱ្យគេតាមពីក្រោយ Mohamed Salah (២២គ្រាប់) របស់ Liverpool តែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រជែងស្បែកជើងមាស។ ប៉ុន្តែ Son មានការភ្ញាក់ផ្អើល នៅពេលដែលអ្នកចាត់ការ Antonio Conte សម្រេចចិត្តប្ដូរខ្លួនចេញនៅនាទីទី៧២ ជំនួសដោយ Steven Bergwijn ។

Son បានបង្ហាញការខកចិត្តនៅកៅអីបម្រុង ខណៈមិត្តរួមក្រុម Pierre-Emile Hojbjerg បានឡើងមកនិយាយសម្រួល។ បន្ទាប់មក Conte បាននិយាយលួងលោម និងបានឱប ហើយហាក់បានពន្យល់ពីការសម្រេចចិត្តរបស់គាត់ទៅកាន់កីឡាករវ័យ ២៩ឆ្នាំរូបនេះ។

ការសម្រេចចិត្តរបស់ Conte មានន័យថា Son មិនមានឱកាសស៊ុតបញ្ចូលទីគ្រាប់ទី២ ដើម្បីក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League ស្មើជាមួយនឹង Mo Salah របស់ Liverpool ។

ក្រោយចប់ការប្រកួត Son បានប្រាប់សារព័ត៌មានមួយថា៖ “ខ្ញុំចង់នៅលេង ប៉ុន្តែវាជាការសម្រេចចិត្តរបស់អ្នកចាត់ការទូទៅ។ ខ្ញុំត្រូវតែទទួលយកវា។” “គាត់បាននិយាយថា យើងមានការប្រកួតដ៏សំខាន់មួយនៅថ្ងៃអាទិត្យ ដូច្នេះមិនមែនជារឿងធំនោះទេ។ ខ្ញុំមិនខឹងទេ គ្រាន់តែខកចិត្ត ព្រោះខ្ញុំត្រូវចេញ ប៉ុន្តែខ្ញុំលែងអីហើយ។”

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង