Manchester City នឹងបន្តស្វែងរកជ័យជម្នះដើម្បីក្ដាប់តំណែងជើងឯក Premier League ខណៈពួកគេធ្វើដំណើរទៅសួរសុខទុក្ខក្រុម West Ham នៅយប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV វេលាម៉ោង ២០:០០ នាទីតទៅ។
ក្រុមមេឃខៀវ មានឱកាសនាំមុខ ៦ពិន្ទុដាច់ពីក្រុម Liverpool ដែលនៅសល់ពីរប្រកួតទៀត បើសិនជាឈ្នះនៅ West Ham ។ ការយកឈ្នះ ៥-០ លើក្រុម Newcastle មុនពេលបំបាក់ក្រុម Wolves ៥-១ កាលពីប្រកួតមុន ធ្វើឱ្យពួកគេជិតនឹងលើកពានរង្វាន់ក្របខណ្ឌ Premier League ជាលើកទី៤ ក្នុងរយៈពេល ៥រដូវកាល។
ចំណែកកូនក្រុមរបស់លោក David Moyes មានបំណងផ្លោះរំលង Manchester United ឡើងទៅកាន់ចំណាត់ថ្នាក់លេខ៦ បន្ទាប់ពីការយកឈ្នះក្រុម Norwich ក្នុងលទ្ធផល ៤-០ កាលពីប្រកួតមុន។
ក្នុងជ័យជម្នះរបស់ West Ham នៅ Norwich កីឡាករ Craig Dawson, Michail Antonio និង Said Benrahma បានទទួលរងការប៉ះទង្គិចនៅកីឡដ្ឋាន Carrow Road ។ ក្រុមម្ចាស់ផ្ទះសង្ឃឹមថា Dawson និង Antonio អាចនឹងមានវត្តមាន សម្រាប់ការជួប Man City បើទោះបីជា Benrahma ទំនងជានឹងចូលរួមជាមួយ Angelo Ogbonna ដែលអវត្តមានរយៈពេលវែងក៏ដោយ។ Issa Diop ទំណងជានឹងត្រលប់ទៅក្រុមសម្រាប់ការប្រកួតនេះផងដែរ។
លោក Pep Guardiola ជួបបញ្ហាខ្សែការពារ ដោយសារ Aymeric Laporte និងខ្សែការពារកណ្តាលបណ្តោះអាសន្ន Fernandinho ត្រូវបានប្ដូរចេញភ្លាមៗកាលប៉ះ Wolves ដែលធ្វើឱ្យពួកគេមានការសង្ស័យក្នុងការបង្ហាញខ្លួននៅចុងសប្តាហ៍នេះ។ ប្រសិនបើពួកគេអវត្តមាន ពួកគេនឹងចូលរួមជាមួយ Ruben Dias, John Stones និង Kyle Walker នៅក្នុងបន្ទប់ព្យាបាល។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣៖
GK: Lukasz Fabianski; RB: Vladimir Coufal, CB: Craig Dawson, CB: Kurt Zouma, LB: Aaron Cresswell; CM: Tomas Soucek, CM: Declan Rice, AM: Manuel Lanzini; RW: Jarrod Bowen, ST: Michail Antonio, LW: Pablo Fornals
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់
GK: Ederson; RB: Joao Cancelo, CB: Rodri, : Nathan Ake, LB: Oleksandr Zinchenko; DM: Ilkay Gundogan,
CM: Bernardo Silva, CM: Kevin De Bruyne; RW: Raheem Sterling, ST: Gabriel Jesus, LW: Phil Foden
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ West Ham ០-២ Man City ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕