×

Premier League Preview៖ ការប្រកួត Everton ទល់នឹង Brentford ផ្សាយបន្តផ្ទាល់នៅ CTN រាត្រី

Everton បើកទ្វារកីឡដ្ឋាន Goodison Park ស្វាគមន៍ Brentford ខណៈក្រុមស្ករគ្រាប់ កំពុងស្វែងរកការបន្តនៅក្របខណ្ឌ Premier League សម្រាប់រដូវកាលក្រោយ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN វេលាម៉ោង ២២:៣០ នាទីតទៅ។

 

Everton បាន​ស្មើ​ដោយ​គ្មាន​គ្រាប់​បាល់​ជាមួយ Watford ដែល​ត្រូវ​កាត់​ចោល​នៅ​ពាក់​កណ្តាល​សប្តាហ៍ ទោះ​បី​ជា​ការ​រង​បរាជ័យ​របស់ Leeds ទៅ Chelsea មាន​ន័យ​ថា​ ក្រុម​របស់អ្នកចាត់ការ Frank Lampard មាន​សុវត្ថិភាព​ ២ពិន្ទុ​ពីតំបន់កាត់ចោល ដោយសល់១ប្រកួតក្នុងដៃ។

ទន្ទឹមនឹងនោះ Brentford បានទៅលេងចុងក្រោយនៅកីឡដ្ឋាន Goodison Park ក្នុងរដូវកាលនេះ បានបញ្ចប់ក្នុងលទ្ធផលចាញ់ Everton ៤-១ ក្នុងការប្រកួតជុំទី៤ នៃពានរង្វាន់ FA Cup ។

 

Donny van de Beek ទំនង​ជា​មិន​បាន​ចូលលេងសម្រាប់ Everton ទេ។ Ben Godfrey ស្ថិតក្នុងស្ថានភាពស្រដៀងគ្នាជាមួយនឹងរបួសភ្លៅ ខណៈ Fabian Delph ទំនងជាត្រូវបានជំនួសដោយ Allan នៅបម្រើ បន្ទាប់ពីអតីតកីឡាករ Man City បានរងរបួសក្នុងការប្រកួតជាមួយ Watford កាលពីពាក់កណ្តាលសប្តាហ៍។

ចំណែកក្រុមរបស់លោក Thomas Frank មានក្តីសង្ឃឹមថា Ethan Pinnock និង Sergi Canos នឹងអាចចូលរួមក្នុងការប្រកួតនេះ បន្ទាប់ពីអ្នកទាំងពីរខកខានក្នុងការទទួលជ័យជម្នះ ៣-០ លើក្រុម Southampton កាលពីប្រកួតមុន។ Mathias Jorgensen ត្រូវអវត្តមានសម្រាប់ការប្រកួតដែលនៅសល់ ខណៈ Frank Onyenka ក៏ទំនងជាមិនអាចចូលលេងរហូតដល់ចប់រដូវកាល។

នេះអាចជាជម្រើស១១នាក់របស់ Everton ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Jordan Pickford (GK); Seamus Coleman (RB), Michael Keane (CB), Mason Holgate (CB), Vitalii Mykolenko (LB); Alex Iwobi (RM), Abdoulaye Doucoure (CM), Allan (CM); Demarai Gray (LM), Anthony Gordon (ST), Richarlison (ST)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brentford ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

David Raya (GK); Kristoffer Ajer (RB), Pontus Jansson (CB), Mads Bech (CB), Rico Henry (LB); Mathias Jensen (CM), Christian Norgaard (CM), Christian Eriksen (CM); Bryan Mbeumo (RW), Ivan Toney (ST), Yoane Wissa (LW)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Everton ១-០ Brentford ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង