pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Man City រង់ចាំអ៊ុតលទ្ធផលប្រកួតចុងក្រោយ និងលទ្ធផល Liverpool ដើម្បីលើកពាន EPL បន្ទាប់ពីស្មើយប់មិញ

Manchester City បានវាយបកតាមពីក្រោយការនាំមុខចំនួន២គ្រាប់ជាលើកដំបូង ក្រោមការដឹកនាំរបស់លោក Pep Guardiola ដើម្បីស្វែងរកបាន ១ពិន្ទុនៅលើទឹកដីក្រុម West Ham ដែលមានន័យថា ការទទួលជ័យជម្នះលើក្រុម Aston Villa នៅក្នុងការប្រកួតចុងក្រោយនឹងធ្វើឱ្យពួកគេក្លាយជាម្ចាស់ជើងឯក Premier League។

ក្រុម West Ham បាននាំមុខ២គ្រាប់ដោយការស៊ុតបញ្ចូលទីបានពីរគ្រាប់របស់ Jarrod Bowen បន្ទាប់ពីការប្រកួតបាន ២៤នាទី និងចុងវគ្គទីមួយ។ ប៉ុន្តែ ៤នាទីក្រោយកញ្ចែចូលវគ្គទីពីរ Jack Grealish បានផ្ដល់ក្ដីសង្ឃឹមសម្រាប់ក្រុម Man City ដោយធ្វើបានសម្រេចគ្រាប់ដំបូងនៃការវាយបក។ នៅនាទីទី៦៩ West Ham បានបង្កកំហុសចេញពីខ្សែការពារ Vladimir Coufal ដោយធ្វើឱ្យបាល់ចូលទីខ្លួនឯងពីការតែតបាល់ពិន័យហ្វ្រីឃីករបស់ Riyad Mahrez ។

លទ្ធផល ២-២ បានរក្សារហូតដល់ចប់ការប្រកួត។ Man City បានជៀសផុតពីការបរាជ័យ បន្ទាប់ពីវាយបកពីការនាំមុខចំនួនពីរគ្រាប់របស់គូប្រកួត ក្នុងការប្រកួតក្របខណ្ឌលីគកំពូលជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១២។

លោក Pep Guardiola បានបង្ហាញការសោកស្ដាយចំពោះលទ្ធផលនេះ។ Liverpoolនៅមានឱកាសប្រជែងពានរង្វាន់ជាមួយ Man City នៅពេលពួកគេប្រកួតជាមួយ Southampton នៅពាក់កណ្ដាលសប្ដាហ៍នេះ សម្រាប់សប្បាហ៍ទី៣៧ ហើយបើឈ្នះ ពួកគេនឹងអាចកាត់បន្ថយគម្លាតមកត្រឹម ១ពិន្ទុ ដោយសល់១ប្រកួតក្នុងដៃ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង