×

Premier League Preview៖ ការប្រកួត Newcastle ទល់នឹង Arsenal ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

Arsenal កំពុងស្វែងរក៣ពិន្ទុបន្ថែម ដើម្បីដណ្ដើមយកចំណាត់ថ្នាក់កំពូលទាំង៤របស់ខ្លួនត្រឡប់មកវិញ ខណៈពួកគេ ធ្វើដំណើរទៅជួប Newcastle នៅយប់នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV វេលាម៉ោង ២:០០ នាទីរំលងអាធ្រាត្រ ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ក្រុមកាំភ្លើងធំ បានខកចិត្តយ៉ាងខ្លាំងកាលពីប្រកួតមុន ដោយបានបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមថ្វីជើង Tottenham Hotspur ។ ទោះជាយ៉ាងណា ការឈ្នះ៤លើកជាប់ៗគ្នាមុនពេលលទ្ធផលនោះ បានធានាថា Arsenal នៅតែស្ថិតក្នុងការប្រជែងតំណែង Top 4 បើពួកគេយកទទួលបានជ័យជម្នះយប់នេះ ដើម្បីស្ដារការនាំមុខលើ Spurs ចំនួន១ពិន្ទុវិញ ដោយសល់១ប្រកួតក្នុងដៃដូចគ្នា។

ក្រុមរបស់លោក Eddie Howe បានរងបរាជ័យក្រោមថ្វីជើងរបស់ Liverpool និង Manchester City ប៉ុន្តែ Newcastle នៅតែជាក្រុមមួយក្នុងចំណោមក្រុមដែលស្ថិតក្នុងទម្រង់លេងល្អបំផុតរបស់ Premier League ក្នុងរយៈពេលចុងក្រោយនេះ។

សម្រាប់ក្រុមម្ចាស់ផ្ទះសារិកាព្រៃ កីឡាករ Callum Wilson និង Kieran Trippier បានត្រលប់ពីរបួស ក្នុងការប្រកួតដែលចាញ់ក្រុមម្ចាស់ផ្ទះទល់នឹង Manchester City កាលពីលើកមុន។ ទោះជាយ៉ាងណាក៏ដោយ Jonjo Shelvey, Jamal Lewis, Federico Fernandez និងអតីតកីឡាករក្រុម Arsenal Joe Willock និង Isaac Hayden នៅតែអវត្តមានដោយសាររបួស ទោះបីជា Ryan Fraser បានចាប់ផ្តើមហ្វឹកហាត់ឡើងវិញក្នុងសប្តាហ៍នេះ។

អ្នកចាត់ការ Mikel Arteta មានកង្វល់មួយចំនួនសម្រាប់ Arsenal។ Ben White អាចនឹងចាប់ផ្តើមក្នុងការប្រកួតយប់នេះឡើងវិញ ខណៈ Rob Holding ត្រូវបានព្យួរ និង Gabriel មិនទាន់ច្បាស់។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចចូលរួមជាមួយ Thomas Partey និង Kieran Tierney នៅក្នុងបន្ទប់ព្យាបាល រួមជាមួយនឹង Gabriel Martinelli ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Newcastle ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

GK: Martin Dubravka; RB: Kieran Trippier, CB: Fabian Schar, CB: Dan Burn, LB: Matt Targett; DM: Bruno Guimaraes, CM: Sean Longstaff, CM: Joelinton; RW: Miguel Almiron, ST: Callum Wilson, LW: Allan Saint-Maximin

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

GK: Aaron Ramsdale; RB: Cedric Soares, CB: Ben White, CB: Takehiro Tomiyasu, LB: Nuno Tavares; CM: Mohamed Elneny, CM: Granit Xhaka, AM: Martin Odegaard; RW: Bukayo Saka, ST: Eddie Nketiah, LW: Emile Smith Rowe

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Newcastle ០-១ Arsenal ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង