×

ក្ដីសង្ឃឹម Top 4 របស់ Arsenal ស្ថិតក្នុងកណ្ដាប់ដៃរបស់ Norwich នៅសប្ដាហ៍៣៨ ក្រោយចាញ់យប់មិញ

ក្តីសង្ឃឹមរបស់ Arsenal ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ នៃក្របខណ្ឌ Premier League កំពុងតែរលាយសាបសូន្យបន្តិចម្ដងៗ ខណៈក្រុមកាំភ្លើងធំ បានភ្លាត់ស្នៀតចាញ់ក្រុម Newcastle United នៅកីឡដ្ឋាន St James’ Park កាលពីយប់មិញ។

មុនការប្រកួតនេះ ក្រុមរបស់លោក Mikel Arteta ត្រូវការឈ្នះដើម្បីឡើងពីលើក្រុម Tottenham Hotspur ទៅកាន់ចំណាត់ថ្នាក់លេខ៤ ប៉ុន្តែខ្សែការពារ Ben White បានបង្កកំហុសឱ្យបាល់ចូលទីខ្លួនឯងក្រោមសម្ពាធពី Callum Wilson នៅនាទីទី៥៥។
Bruno Guimaraes បានបន្ថែមគ្រាប់បាល់ទីពីរសម្រាប់ Newcastle ដើម្បីទទួលជ័យជម្នះ ២-០ នៅក្រោយកញ្ចែបញ្ចប់វគ្គទីពីរ។

លទ្ធផលនេះ បានធានាថា Chelsea អាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ខណៈ Arsenal ត្រូវតែយកឈ្នះក្រុម Everton ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃរដូវកាល ហើយសង្ឃឹមថា Tottenham Hotspur នឹងចាញ់នៅ Norwich City ដែលត្រូវកាត់ចោលរួចទៅហើយ។

ទន្ទឹមនឹងនោះ Newcastle នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមលេខ១៨ Burnley ដែលកំពុងត្រូវបានឈ្នះ ដើម្បីបន្តនៅក្របខណ្ឌ Premier League ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង