×

Salah និង Van Dijk នឹងអវត្តមានសម្រាប់ Liverpool ពេលជួប Southampton

អ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Liverpool កីឡាករ Mohamed Salah និងខ្សែការពារ Virgil van Dijk នឹងមិនអាចចូលរួមក្នុងការប្រកួត Premier League នៅលើទឹកដីក្រុម Southampton បានឡើយ ដោយសារបញ្ហារបួស។

កីឡាករទាំងពីរ បានរួមចំណែកក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup នៅកីឡដ្ឋាន Wembley ប៉ុន្តែ Salah ដោយមានបញ្ហាក្រលៀន Van Dijk របួសជង្គង់ ត្រូវបានប្ដូរចេញក្នុងជ័យជម្នះរបស់ Liverpool លើក្រុម Chelsea ដើម្បីគ្រងជើងឯក FA Cup ។

អ្នកចាត់ការរបស់ក្រុមហង្សក្រហម លោក Jurgen Klopp មានទំនុកចិត្តថា អ្នកទាំងពីរនឹងត្រលប់មកវិញសម្រាប់ការប្រកួតចុងក្រោយនៃរដូវកាល ជាមួយនឹងក្រុម Wolves នៅកីឡដ្ឋាន Anfield ។

Salah បច្ចុប្បន្នគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌ Premier League ដោយរកបាន ២២ គ្រាប់នៅរដូវកាលនេះ។

Fabinho មិនអាចលេងបានក្នុងការប្រកួតទល់នឹង Southampton ផងដែរ ដោយមានរបួសសាច់ដុំ ខណៈ Andy Robertson មានការរមួលក្រពើកាលពីប៉ះ Chelsea ។

Liverpool ដេញតាមពីក្រោយក្រុមកំពូលតារាង Premier League, Manchester City ចំនួន ៤ ពិន្ទុ ជាមួយនឹងការប្រកួត ២ ក្នុងដៃ។ ការបរាជ័យនៅកីឡដ្ឋាន St Mary’s នឹងបញ្ចប់ឱកាសឈ្នះពាន EPL របស់ពួកគេ សម្រាប់រដូវកាលនេះ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង