×

អ្នកចាំទី Southampton សម្រេចផ្លាស់ទៅក្រុមលីគទី៣អង់គ្លេស

អ្នកចាំទី Harry Lewis របស់ក្លិប Southampton នឹងចូលរួមជាមួយក្រុម Bradford City នៅលីគលំដាប់ទី៣នៃប្រទេសអង់គ្លេស (League Two) នៅចុងរដូវកាលនេះ។

កីឡាករវ័យ ២៤ឆ្នាំនឹងចូលរួមជាមួយអតីតអ្នកចាត់ការទូទៅរបស់ Southampton លោក Mark Hughes នៅក្លិប League Two បន្ទាប់ពីប្រកបអាជីព ៧ឆ្នាំនៅកីឡដ្ឋាន St Mary’s ។

បន្ទាប់ពីចុះហត្ថលេខាពីក្រុម Shrewsbury កាលពីឆ្នាំ២០១៥ អ្នកចាំទី Lewis បានបន្តបង្ហាញខ្លួនជាមួយក្រុមដំបូងតែ៣ដងប៉ុណ្ណោះ។ កុងត្រារបស់គេ នឹងត្រូវបញ្ចប់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

អតីតកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ១៨ឆ្នាំ បានបង្ហាញខ្លួនក្នុងក្រុមដំបូងសម្រាប់ក្រុម Southampton ក្នុងការប្រកួតពានរង្វាន់ FA Cup ចំនួន៣លើក ក្នុងរដូវកាល២០១៦-១៧។ គេត្រូវបានខ្ចីជើងនៅក្លិប Dundee United នៅប្រទេសស្កុតឡែន ក្នុងរដូវកាល២០១៧-១៨។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង