×

Man Utd ចាប់អារម្មណ៍ខ្សែការពារ Ajax តម្លៃ ៣៥លានផោន

ក្រុមបិសាចក្រហម Manchester United កំពុងព្យាយាមនាំមុខខ្សែការពារ Jurrien Timber របស់ Ajax ដែលមានតម្លៃ ៣៥លានផោន។

អ្នកចាត់ការថ្មីរបស់Manchester United លោក Erik ten Hag ចង់នាំយក Timber ទៅជាមួយ ហើយក្លិបទាំងពីរ កំពុងពិភាក្សាលើកិច្ចព្រមព្រៀងសម្រាប់ខ្សែការពារកណ្តាលរូបនេះ។

Timber ដែលមានអាយុ ២០ឆ្នាំគឺជាកីឡាករដ៏សំខាន់ក្នុងការជួយលោក Ten Hag ឱ្យទទួលបានពានរង្វាន់លីគហុល្លង់ជាទី៣ ជាមួយ Ajax ហើយអ្នកចាំការថ្មីនៅកីឡដ្ឋាន Old Trafford ចង់បន្តទំនាក់ទំនងការងាររបស់ពួកគេនៅទីក្រុង Manchester ។

Timber នៅ Ajax ដោយបានបង្ហាញខ្លួន ៤៣ លើក។ នៅពេលសួរអំពីការយកកីឡាករមួយចំនួនរបស់ Ajax ជាមួយគាត់ទៅ Manchester United ជាពិសេស Timber និងខ្សែប្រយុទ្ធ Antony លោក Ten Hag បាននិយាយថា៖ “ខ្ញុំគិតថាក្លិបកំពូលទាំងអស់នៅអឺរ៉ុប សុទ្ធតែមើលឃើញ Timber ក្នុងក្រសែភ្នែករបស់ពួកគេ។”

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង