×

Liverpool វាយបកយកឈ្នះ Southampton ផ្ដល់សម្ពាធដល់ Man City ក្នុងការប្រជែងពាន EPL

Liverpool នឹងប្រជែងយកពានរង្វាន់ក្របខណ្ឌ Premier League នៅថ្ងៃបិទរដូវកាល បន្ទាប់ពីបានវាយបកយកឈ្នះ Southampton កាលពីយប់មិញ ដើម្បីកាត់បន្ថយគម្លាតពីក្រុមកំពូលតារាង Manchester City មកត្រឹម១ពិន្ទុវិញ។

ក្រុមរបស់អ្នកចាត់ការ Jurgen Klopp មិនអាចចាញ់ ឬស្មើ Southampton បានទេ ព្រោះលទ្ធផលនេះ នឹងធ្វើឱ្យក្រុមរបស់លោក Pep Guardiola មានសង្ឃឹមស្ទើរតែ ១០០ភាគរយដើម្បីគ្រងជើងឯក Premier League រដូវកាលនេះ។

Liverpool មានការព្រួយបារម្ភខ្លះដែរ នៅពេលដែល Nathan Redmond បានជួយឱ្យ Southampton នាំមុខនៅនាទីទី១៣ ជាមួយនឹងការស៊ុតបាល់ពីជើងស្តាំហួស Alisson ។ ក្រុមហង្សក្រហម បានដាក់កីឡាករ Takumi Minamino ដែលជាអ្នកផ្ដល់គ្រាប់បាល់តាមស្មើនៅនាទីទី២៧។ សម្ពាធលើ Liverpool ត្រូវបានរលាយបាត់ នៅពេលដែល Joel Matip តែតបញ្ចូលទីផុតអ្នកចាំទី Alex McCarthy របស់ក្រុម Southampton ។

Man City នឹងនៅតែអាចក្លាយជាជើងឯករបស់ពួកគេ ជាមួយនឹងជ័យជម្នះលើក្រុម Aston Villa នៅកីឡដ្ឋាន Etihad នៅក្នុងការប្រកួតចុងក្រោយ សប្ដាហ៍ទី៣៨ ប៉ុន្តែ Liverpool ក៏មិនបណ្ដោយឱ្យឱកាសនេះកន្លងទៅដែរ ដោយត្រូវយកឈ្នះ Wolves ក្នុងករណីដែល Man City ស្មើ ឬមិនអាចយក ៣ពិន្ទុពីក្រុមរបស់អ្នកចាត់ការ Steven Gerrard បាន។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង