×

Matic អាចនឹងចូលរួមជាមួយអតីតអ្នកចាត់ការ Man Utd នៅអ៊ីតាលី

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ រហូតដល់ការបិទវាំងននសម្រាប់រដូវកាលនៃក្របខណ្ឌ Serie A ឆ្នាំនេះ ខណៈលោក Jose Mourinho មានបំណងនាំយកខ្សែបម្រើ Nemanja Matic របស់ Manchester United ទៅកាន់ក្លិប Roma។

កិច្ចសន្យារបស់កីឡាករវ័យ ៣៤ឆ្នាំជាមួយក្រុមបិសាចក្រហមនឹងផុតសុពលភាព នៅចុងបញ្ចប់នៃរដូវកាលនេះ។ ដូច្នេះហើយ ខ្សែបម្រើកណ្តាលរូបនេះ គ្រោងនឹងចាកចេញពីកីឡដ្ឋាន Old Trafford ដើម្បីស្វែងរកឱកាសលេងបន្ថែមទៀតនៅក្លិបថ្មី ដោយបញ្ចប់ការស្នាក់នៅរយៈពេល៥ឆ្នាំនៅទីក្រុង Manchester ។

យោងតាមរបាយការណ៍ពី La Gazzetta dello Sport អ្នកចាត់ការរហស្សនាម “Special One” មានបំណងចង់ចុះហត្ថលេខាលើកីឡាករអន្តរជាតិស៊ែបលើការផ្ទេរដោយឥតតម្លៃខ្លួន ដើម្បីទាក់ទាញឱ្យមកលេងនៅកីឡដ្ឋាន Stadio Olimpico នៅមុនរដូវកាលក្រោយ។

Mourinho ស្គាល់ Matic ច្បាស់ ព្រោះអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាពីមុនមកទាំងនៅ Chelsea និង Manchester United។ គេបានបង្ហាញខ្លួនសរុបចំនួន ១៥៩ប្រកួតជាមួយ Mourinho ដោយដើរតួយ៉ាងសំខាន់ក្នុងការដណ្តើមបាន Premier Leagues ចំនួនពីរដង និង FA Cup នៅក្រុម Chelsea ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង