×

Premier League៖ ស្ថិតិសំខាន់ៗរបស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់របស់អ្នកចាំទី ត្រឹមសប្តាហ៍ទី៣៧

គិតត្រឹមសប្តាហ៍ទី៣៧ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah របស់ក្រុម Liverpool (២២គ្រាប់), កីឡាករ Heung-Min Son របស់ Tottenham Hotspur (២១គ្រាប់) និងកីឡាករ Cristiano Ronaldo របស់ Man Utd (១៨គ្រាប់)។

កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Mohamed Salah របស់ Liverpool (១៣ដង) Alexander-Arnold របស់ក្រុម Liverpool (១២ដង), និងកីឡាករ Andrew Roberton របស់ Liverpool (១០ដង ស្មើនឹង Mason Mount របស់ Chelsea និង Jarrod Bowen របស់ West Ham)។

ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Manchester City (៩៦គ្រាប់) Liverpool (៩១គ្រាប់) និង Chelsea (៧០គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (៧៩គ្រាប់) Leeds United (៧៨គ្រាប់) និង Watford (៧៥គ្រាប់)។

ក្រុមទាំង៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (១០០កាត), Newcastle United (៨០កាត) និង Aston Villa (៧៨កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Illan Maslier របស់ Leeds (១៣៩ដង), កីឡាករ David de Gea របស់ Man Utd (១២៦ដង) និង Peter Schmeichel របស់ Leicester City (១២៤ដង)។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង