×

Everton វាយបកយកឈ្នះ Crystal Palace ដើម្បីធានាការបន្តនៅ EPL រដូវកាលក្រោយ

Everton បានធានាការបន្តនៅក្នុងក្របខណ្ឌ Premier League រដូវកាល២០២២-២៣ ជាមួយនឹងការវាយបកយកជ័យជម្នះមិនគួរឱ្យជឿ បន្ទាប់ពីត្រូវបានក្រុម Crystal Palace នាំមុខមុន២គ្រាប់ ក្នុងលទ្ធផល ៣-២។

Everton នឹងបន្តការស្នាក់នៅរយៈពេល ៦៨ឆ្នាំរបស់ពួកគេនៅក្នុងក្របខណ្ឌលីគកំពូល បន្ទាប់ពីក្រុម Crystal Palace រកបានពីរគ្រាប់ក្នុងតង់ទីមួយ តាមរយៈកីឡាករ Jean-Philippe Mateta និង Jordan Ayew ។

៩នាទីបន្ទាប់ពីការសម្រាកវគ្គទីមួយ Michael Keane បានវាយបកដើម្បីផ្តល់ក្តីសង្ឃឹមដល់ក្រុមរបស់លោក Frank Lampard ហើយ Richarlison បន្ថែមគ្រាប់ទីពីរ ពេលនៅសល់ ១៥នាទី។ Dominic Calvert-Lewin ដែលបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួន ចាប់តាំងពីខែសីហា ទល់នឹង Brentford កាលពីថ្ងៃអាទិត្យមុនក្នុងរដូវកាល បានតែតបាល់ពីបាល់ពិន័យ Free-kick របស់ Demarai Gray បន្ថែមគ្រាប់ទី៣ ដើម្បីធានាជ័យជម្នះសម្រាប់ Everton ។

អ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះរាប់ពាន់នាក់ បានបង្ហាញការរំភើប ហើយបាននាំគ្នាចុះ មកលើទីលាន ដើម្បីអបអរសាទរ។ ជំនួបចុងក្រោយ Everton នឹងធ្វើដំណើរទៅកាន់ Arsenal នៅថ្ងៃអាទិត្យ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង