×

Spurs ទាក់ទងភ្នាក់ងាររបស់ខ្សែការពារ Inter Milan តម្លៃមិនក្រោម៦០លានអឺរ៉ូ

Tottenham Hotspur បានបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារ Alessandro Bastoni របស់ Inter Milan ។

ភ្នាក់ងាររបស់គេគឺលោក Tullio Tinti បាននិយាយថា ក្រុម Serie A អាចនឹងបើកភ្លើងខៀវឱ្យ Bastoni ចាកចេញនៅចុងរដូវកាលនេះ។ ក្លិប Tottenham Hotspur បានតាមដានកីឡាករវ័យ ២៣ឆ្នាំរូបនេះ។

កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ គឺជាកីឡាករសំខាន់នៅពេលដែលលោក Antonio Conte ដឹកនាំក្លិបនៅកីឡដ្ឋាន San Siro នេះ។ គេបានរក្សាតំណែងរបស់ខ្លួននៅការពារកណ្ដាល បន្ទាប់ពីលោក Simone Inzaghi ជំនួស Conte ដែលបានចាកចេញ។

Inter បានជូនដំណឹងដល់ភ្នាក់ងាររបស់ Bastoni ថា ពួកគេនឹងលក់បើតម្លៃលើសពី ៦០លានអឺរ៉ូ។ Inzaghi នឹងលក់ Bastoni ដរាបណា ពួកគេរកបានអ្នកជំនួសសមរម្យ។

យ៉ាងណាមិញ ក្លិបអ៊ីតាលី មិនទាន់បានទទួលការផ្តល់ជូនណាមួយទេ ហើយរហូតមកទល់ពេលនេះ មិនមានការចរចាសម្រាប់ខ្សែការពារកណ្តាលរូបនេះឡើយ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង