Steven Gerrard វីរបុរសរបស់ Liverpool នឹងដឹកនាំកូនក្រុមរបស់គាត់ដើម្បី តតាំងជាមួយក្រុមការពារតំណែងជើងឯក Premier League ខណៈ ក្រុម Aston Villa របស់ គាត់ ធ្វើ ដំណើរ ទៅ ជួប ក្រុម Manchester City នៅកីឡដ្ឋាន Etihad ដែលមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ថ្ងៃអាទិត្យនេះ វេលាម៉ោង ១០:០០ យប់ តំណាលគ្នានឹងការផ្សាយគូ Liverpool ទល់នឹង Wolves នៅ MyTV។
Man City ត្រូវជៀសវាងលទ្ធផលស្មើ ឬចាញ់ ប្រសិនបើ Liverpool ឈ្នះ នោះក្រុមមេឃខៀវ អាចរបូតពានចេញពីដៃ។
Aston Villa បានស្មើជាមួយ Burnley នៅកីឡដ្ឋាន Villa Park នៅពាក់កណ្តាលសប្តាហ៍។
លោក Pep Guardiola អ្នកចាត់ការ Man City កំពុងជួបបញ្ហាខ្សែការពាររបួសដោយ Ruben Dias របួសញឹកនៅរដូវកាលនេះ។ Kyle Walker និង John Stones បានត្រឡប់មកហ្វឹកហាត់វិញក្នុងសប្តាហ៍នេះ។
សម្រាប់ Aston Villa Ezri Konsa បានរបួសសរសៃពួរ។ នៅកន្លែងផ្សេងទៀត Kortney Hause ទំនងជានឹងអវត្តមាន ខណៈដែលខ្សែបម្រើស្លាប Leon Bailey កំពុងមានបញ្ហាកជើង។
នេះអាចជាជម្រើស១១នាក់ដំបូងរបស Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
GK: Ederson; RB: Joao Cancelo, CB: Fernandinho, CB: Aymeric Laporte, LB: Oleksandr Zinchenko; DM: Rodri, CM: Kevin De Bruyne, CM: Bernardo Silva; RW: Riyad Mahrez, ST: Gabriel Jesus, LW: Phil Foden
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Aston Villa ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
GK: Emiliano Martinez; RB: Matty Cash, CB: Calum Chambers, CB: Tyrone Mings, LB: Lucas Digne; DM: Douglas Luiz, CM: Jacob Ramsey, CM: John McGinn; RW: Emi Buendia, ST: Danny Ings, LW: Ollie Watkins
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man City ៣-០ Aston ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕