×

ប៉ូលិសបើកការស៊ើបអង្កេតករណីអ្នកចាំទី Aston Villa រងការវាយប្រហារពីអ្នកគាំទ្រនៅ Etihad

អ្នកចាំទី Robin Olsen របស់ក្រុម Aston Villa បាននិយាយថា រូបគេបានរងការវាយប្រហារកាលពីថ្ងៃអាទិត្យ នៅពេលដែលអ្នកគាំទ្រ Manchester City រត់ចូលទីលាន ក្រោយក្រុមរបស់ពួកគេ ឈ្នះពានរង្វាន់ Premier League ។

Manchester City បានធ្វើការវាយបកគួរឱ្យភ្ញាក់ផ្អើលទល់នឹង Aston Villa ដើម្បីឈ្នះពានរង្វាន់ Premier League ដោយស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ក្នុងការប្រកួតចុងក្រោយ ដើម្បីឡើងមកឈរលើកំពូលតារាង។ បន្ទាប់ពីការប្រកួត អ្នកគាំទ្របានរត់ចូលទៅកាន់ទីលានដើម្បីអបអរសាទរជាមួយនឹងក្រុម Man City ដែលឈ្នះជើងឯកលីគទី៨របស់ពួកគេ។ ប៉ុន្តែការលុកលុយក្នុងទីលាន បាននាំមកនូវអំពើហិង្សា។

Man City បានបញ្ជាក់ថា Olsen ត្រូវបានគេវាយ ខណៈដែលព្យាយាមចាកចេញពីទីលាន ហើយពួកគេនឹងដាក់បម្រាមអស់មួយជីវិតដល់អ្នកគាំទ្រដែលបានបង្កអំពើហិង្សា។

បន្ទាប់ពីការប្រកួត Olsen វ័យ៣២ឆ្នាំ ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅ Aston Villa បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា “មានអ្នកដែលវាយខ្ញុំ។ “ខ្ញុំមានឱកាសបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លិបដ៏អស្ចារ្យនេះ ហើយយើងជិតទទួលបានលទ្ធផលល្អទល់នឹងគូប្រជែងដ៏ស្វិតស្វាញ។”

Olsen មិនអីទេ ហើយការស៊ើបអង្កេតនឹងធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណជនល្មើស មុនពេលមានចំណាត់ការពីក្លិប និងអាជ្ញាធរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង