ខ្សែបម្រើប្រយុទ្ធ Fabio Carvalho បានចាកចេញពីកីឡដ្ឋាន Craven Cottage បន្ទាប់ពីការផុតកិច្ចសន្យា និងចូលរួមជាមួយ Liverpool ជាផ្លូវការ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហង្សក្រហម នៅថ្ងៃនេះ។
សារព័ត៌មាន The Athletic បានបង្ហាញនៅដើមឆ្នាំនេះថា Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងនាំយកខ្សែបម្រើប្រយុទ្ធនេះ ទៅកីឡដ្ឋាន Anfield ក្នុងតម្លៃ ៥លានផោន បូកនឹងអត្ថប្រយោជន៍បន្ថែម។
Carvalho នឹងចូលរួមជាមួយ Liverpool ជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ក្នុងតម្លៃ ៥លានផោន ជាមួយនឹងការបន្ថែម ២,៧លានផោន និង ២០ភាគរយពីប្រាក់ដែល Liverpool លក់បន្ត។
កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានទៅលេងមជ្ឈមណ្ឌលហ្វឹកហ្វឺន AXA របស់ Liverpool រួចហើយ ហើយបានជួបអ្នកចាត់ការ Jurgen Klopp និងបុគ្គលិករបស់គាត់។
Carvalho បានលេងជាមួយ Fulham ហើយបានជួយឱ្យពួកគេឈ្នះជើងឯក Championship។ ឥឡូវនេះគេនឹងចូលរួមជាមួយក្រុម Liverpool សម្រាប់ការប្រកួតមុនបើករដូវកាល៕