×

រដ្ឋាភិបាលអង់គ្លេស អនុម័តការលក់ក្លិប Chelsea ក្នុងតម្លៃ ៤,២៥ពាន់លានផោន

រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសអាចចេញអាជ្ញាបណ្ណដែលអនុញ្ញាតឱ្យលក់ក្លិប Chelsea ។ ការទិញយកក្លិបនៅកីឡដ្ឋាន Stamford Bridge ក្នុងតម្លៃ ៤,២៥ ពាន់លានផោនរបស់លោក Todd Boehly ត្រូវបានអនុម័តដោយស្ថាប័ន Premier League កាលពីល្ងាចថ្ងៃអង្គារផងដែរ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសបាននិយាយថា “កាលពីយប់មិញរដ្ឋាភិបាលចក្រភពអង់គ្លេស មានជំហរមួយដែលយើងអាចចេញអាជ្ញាបណ្ណដែលអនុញ្ញាតឱ្យលក់ក្លិបបាល់ទាត់ Chelsea” ។

“បន្ទាប់ពីការដាក់ទណ្ឌកម្មលើ លោក Roman Abramovich រដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីធានាថាក្លិបបាល់ទាត់ Chelsea អាចបន្តលេងបាល់ទាត់បាន។ ប៉ុន្តែយើងតែង តែដឹងច្បាស់ថា អនាគតដ៏វែងឆ្ងាយរបស់ក្លិប អាចនឹងត្រូវបានធានានៅក្រោមម្ចាស់ថ្មីតែប៉ុណ្ណោះ”។

Chelsea ត្រូវបានដាក់លក់កាលពីខែមីនា មុនពេលម្ចាស់ក្លិប Roman Abramovich ត្រូវបានដាក់ទណ្ឌកម្មជុំវិញទំនាក់ទំនងរបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ។

Chelsea បាន និងកំពុងដំណើរការក្រោមអាជ្ញាបណ្ណរដ្ឋាភិបាលពិសេស ដែលនឹងផុតសុពលភាពនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង