×

Mohamed Elneny បន្តកុងត្រារយៈពេល១ឆ្នាំជាមួយ Arsenal

Mohamed Elneny បានចុះហត្ថលេខាកិច្ចសន្យាបន្ត ១ឆ្នាំ ជាមួយ Arsenal ដែលធ្វើឱ្យគេនៅជាមួយក្លិបរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២២-២៣។

កិច្ចព្រមព្រៀងរបស់ខ្សែបម្រើសញ្ជាតិអេហ្ស៊ីបរូបនេះ នឹងផុតសុពលភាពនៅចុងខែមិថុនា ឆ្នាំនេះ។ វាហាក់ដូចជាគាត់នឹងបញ្ចប់អាជីពនៅកីឡដ្ឋាន Emirates ប៉ុន្តែដោយធ្វើបានល្អសម្រាប់ផែនការរបស់អ្នកចាត់ការ Mikel Arteta ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្លិបបានសម្រេចបន្តកិច្ចសន្យា។

ក្រុមកាំភ្លើងធំ បានបញ្ជាក់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃពុធ ទី២៥ ខែឧសភានេះ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះ ធ្វើបានយ៉ាងល្អក្នុងអវត្តមានរបស់កីឡាករ Thomas Partey ដែលរងរបួស ខណៈ Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នៅ Premier League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង