×

Mo Salah បង្ហើបថា ខ្លួននឹងបន្តនៅជាមួយ Liverpool នារដូវកាលក្រោយ

ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah និយាយថា គេនឹងនៅ Anfield នៅរដូវកាលក្រោយ ប៉ុន្តែមិនទាន់ចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅឡើយ។

កិច្ចព្រមព្រៀងរបស់ Salah នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ ដែលនាំឱ្យមានការរំពឹងទុកថា គេអាចត្រូវបានលក់ ប្រសិនបើគេ មិនចុះហត្ថលេខាលើកិច្ចសន្យាថ្មី ខណៈដែលគេ នឹងចាកចេញដោយមិនមានតម្លៃខ្លួននៅពេលកុងត្រាត្រូវបញ្ចប់។

នៅពេលត្រូវបានសួរអំពីអនាគតរបស់គាត់មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កីឡាករអេហ្ស៊ីបរូបនេះ បានឆ្លើយតបថា៖ “ខ្ញុំមិនចង់និយាយអំពីរឿងនោះទេ។” “ខ្ញុំគ្រាន់តែចង់ឃើញ Hendo [Jordan Henderson] ជាមួយនឹងពានរង្វាន់”។

ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំបានបន្ថែមថា៖ “ខ្ញុំមិនផ្តោតលើកិច្ចសន្យានៅពេលនេះទេ។ ខ្ញុំមិនចង់មានភាពអាត្មានិយមទេ។” “ខ្ញុំនឹងបន្តនៅរដូវកាលក្រោយជាក់ជាមិនខាន”។

Salah បានផ្ទេរពី Roma កាលពីឆ្នាំ២០១៧ ហើយរកបាន ១៥៦ គ្រាប់ក្នុង ២៥៣ ប្រកួត ឱ្យ Liverpool ។ គេបានជួយក្លិបឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាល២០១៩-២០, Champions League ឆ្នាំ២០១៩, FA Cup និង League Cup នៅរដូវកាលនេះ បូករួមទាំង FIFA Club World Cup និង Uefa Super Cup អំឡុងពេលនៅកីឡដ្ឋាន Anfield ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង