pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Michael Owen ថា Liverpool នឹងអាចសងសឹក Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ UCL

Michael Owen ជឿជាក់លើ Liverpool ក្នុងការយកឈ្នះ Real Madrid ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅទីក្រុងប៉ារីស។

ក្រុមហង្សក្រហម បានឈានជើងចូលទៅក្នុងការប្រកួតនេះ ក្រោយការខកចិត្តនៅពេលដែលក្រុម Manchester City បានលើកពាន Premier League កាលពីថ្ងៃអាទិត្យ ដោយក្រុមរបស់លោក Pep Guardiola បានបញ្ចប់ត្រឹមមួយពិន្ទុលើក្រុមរបស់លោក Jurgen Klopp ។

Liverpool ត្រូវការយកឈ្នះលើក្រុម Real Madrid ក្នុងទីក្រុងប៉ារីស នៅចុងសប្តាហ៍នេះ ដើម្បីធ្វើឱ្យវាក្លាយជាពានរង្វាន់ទី៣របស់ពួកគេ ក្នុងរដូវកាលនេះ បន្ទាប់ពីបានលើកពាន League Cup និង FA Cup រួចទៅហើយ។

ក្រុមរបស់លោក Jurgen Klopp នឹងតតាំងជាមួយក្រុមរបស់អ្នកចាត់ការ Carlo Ancelotti បន្ទាប់ពីពួកគេបានចាញ់ក្រុមអេស្ប៉ាញ ៣-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៨។

Real Madrid ដែលមានបំណងចង់ឈ្នះពានទ្វីបអឺរ៉ុបលើកទី១៤ បានឈ្នះពានរង្វាន់នៃក្របខណ្ឌ La Liga ដោយបញ្ចប់ ១៣ពិន្ទុពីលើក្រុមលេខ២ Barcelona។ ក្រុមយក្ស La Liga បានវាយបក ដើម្បីផ្តួលក្រុម Manchester City និងកក់កន្លែងរបស់ពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ។

ទោះជាយ៉ាងណាក៏ដោយ អតីតកីឡាកររបស់ Liverpool និងក្រុមអង់គ្លេស លោក Michael Owen បានព្យាករថា៖ “ខ្ញុំគិតថា Liverpool នឹងមានកម្លាំង ល្បឿន និងគុណភាពជាង Real ។

“ ខ្ញុំគិតថា Liverpool នឹងស៊ុតបញ្ចូលទីពីរបីគ្រាប់ដើម្បីទម្លុះប្រព័ន្ធការពារមួយ។ ៣-១ គឺជាការព្យាករណ៍របស់ខ្ញុំ៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង