×

Ivan Perisic ខិតជិតការផ្លាស់ពី Inter Milan មកកាន់ Tottenham Hotspur

ខ្សែបម្រើស្លាប Ivan Perisic របស់ក្លិប Inter Milan នៃក្របខណ្ឌ Serie A នឹងធ្វើការផ្ទេរមកកាន់ក្លិប Tottenham Hotspur នៃក្របខណ្ឌ Premier League ក្នុងការផ្ទេរដែលគ្មានតម្លៃខ្លួន ខណៈកីឡាករសញ្ជាតិក្រូអាតរូបនេះ ត្រូវបានរាយការណ៍ថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានរយៈពេល ២ឆ្នាំ។

ការផ្ទេររបស់កីឡាករវ័យ ៣៣ឆ្នាំទៅកាន់ Spurs នឹងអាចប្រកាសជាផ្លូវការ ហើយកីឡាកររូបនេះ បានស្ថិតនៅក្នុងទីក្រុងឡុងដ៍ ដើម្បីធ្វើការពិនិត្យសុខភាព ហើយចុះហត្ថលេខាលើកិច្ចសន្យាជាមួយ Spurs ក្នុងពេលឆាប់ៗនេះ។

Perisic បានចូលរួមជាមួយ Inter Milan ពីក្រុម Wolfsburg កាលពីឆ្នាំ២០១៥ ដោយបានបង្ហាញខ្លួន ២៥៤ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៥គ្រាប់នៅក្នុងកម្មវិធីប្រកួតទាំងអស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង