×

Spurs យកបាន Ivan Perisic ពី Inter Milan ដោយគ្មានតម្លៃខ្លួន

Tottenham Hotspur បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Inter Milan កីឡាករ Ivan Perisic ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ រហូតដល់ឆ្នាំ២០២៤។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានពិនិត្យសុខភាពជាមួយក្លិបនៅ Premier League កាលពីថ្ងៃចន្ទ ហើយនឹងចូលរួមនៅថ្ងៃទី១ ខែកក្កដា។ Perisic បានធ្វើការជាមួយលោក Antonio Conte នៅពេលដែលលោកបានដឹកនាំ Inter ឱ្យឈ្នះពានរង្វាន់ Serie A រដូវកាល ២០២០-២១។

Perisic លេងបាន ៤៩ដង និងស៊ុតបញ្ចូលទីបាន ១០គ្រាប់នៅរដូវកាលនេះ ក្នុងកម្មវិធីប្រកួតទាំងអស់ ខណៈដែល Inter បានឈ្នះពានរង្វាន់ Coppa Italia ។

កីឡាករអន្តរជាតិក្រូអាត គឺជាកីឡាករដំបូងរបស់ Tottenham ដែលផ្ទេរចូលក្នុងរដូវក្តៅនេះ ដោយមានអ្នកចាំទី Fraser Forster របស់ Southampton ក៏រំពឹងថានឹងចូលរួមជាមួយក្លិបភាគខាងជើងទីក្រុងឡុងដ៍ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង