អ្នកចាត់ការរបស់ក្រុម Manchester United លោក Erik ten Hag កំពុងតាមដានពីស្ថានភាពកិច្ចសន្យារបស់ Mason Mount នៅក្លិប Chelsea និងត្រៀមនាំយកកីឡាកររូបនេះមកកាន់កីឡដ្ឋាន Old Trafford ។
ការពិភាក្សាលើកិច្ចសន្យានៅ Stamford Bridge របស់ Mount បានជាប់គាំង អំឡុងការផ្លាស់ប្ដូរថ្នាក់ដឹកនាំកំពូលរបស់ Chelsea ដែលទើបតែប្រកាសជាផ្លូវការពីការផ្ទេរកម្មសិទ្ធិកាន់កាប់ពីសេដ្ឋីរុស្ស៊ Roman Abramovich ទៅឱ្យលោក Todd Boehly ។ អនាគត Mount នៅទីក្រុងឡុងដ៍ លែងមានសុវត្ថិភាពទៀតហើយ។
លោក Ten Hag បានដឹងពីសមត្ថភាពរបស់ Mount នៅពេលដែលគេលេងឱ្យក្លិប Vitesse Arnheim ក្នុងប្រទេសហុល្លង់។ គាត់បានតាមដានការអភិវឌ្ឍខ្លួនរបស់ Mount យ៉ាងដិតដល់តាំងពីពេលនោះមក។
ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លិប Mount គឺជាកីឡាករដែលមានប្រាក់ខែទាបបំផុតក្នុងក្រុមនៅ Stamford Bridge ។ គេនៅសល់កុងត្រាពីរឆ្នាំទៀត ជាមួយថ្លៃនឿយហត់ប្រចាំសប្ដាហ៍ ៨៨.០០០ ផោន ៕