×

ខ្សែការពារ West Ham ត្រូវបានពិន័យ និងហាមមិនឱ្យចិញ្ចឹមសត្វឆ្មា

ខ្សែការពារ Kurt Zouma របស់ក្លិប West Ham ត្រូវបានតុលាការសម្រេចឱ្យ ធ្វើកិច្ចការសង្គមរយៈពេល ១៨០ម៉ោង និងត្រូវបានហាមឃាត់មិនឱ្យចិញ្ចឹមសត្វឆ្មារយៈពេល ៥ឆ្នាំ បន្ទាប់ពីទាត់ និងទះសត្វចិញ្ចឹម (ឆ្មា) របស់ខ្លួននៅក្នុងវីដេអូមួយនៅលើ Snapchat ។

កីឡាករសញ្ជាតិបារាំងអាយុ ២៧ឆ្នាំរូបនេះ បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត នៅតុលាការភាគខាងកើតទីក្រុងឡុងដ៍ នាថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២នេះ គេត្រូវបានថ្កោលទោសពីសំណាក់អន្តរជាតិ បន្ទាប់ពីលេចចេញវីដេអូ។ ចៅក្រមបានចាត់ទុកសកម្មភាពនេះ ថា ជាអំពើគួរឱ្យអាម៉ាស និងថោកទាប។ Zouma បានសារភាពកំហុសរបស់ខ្លួនកាលពីសប្តាហ៍មុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង