×

Man Utd កំពុងទាក់ទងជាមួយ Barcelona ដោយផ្ទាល់លើការផ្ទេរ De Jong

Manchester United នៃក្របខណ្ឌ Premier League បានបើកការចរចាដោយផ្ទាល់ជាមួយក្រុម Barcelona នៃក្របខណ្ឌ La Liga ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong ។

 

ក្រុមបិសាចក្រហម ត្រូវបានរាយការណ៍ថា កំពុងទាក់ទងជាមួយកីឡាករអន្តរជាតិហុល្លង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ្នកចាត់ការទូទៅរបស់ Manchester United លោក Erik ten Hag ចង់ជួបជុំជាមួយអតីតកូនសិស្សរបស់គាត់ កាលពីធ្វើការនៅក្រុម Ajax ជាមួយគ្នា ប៉ុន្តែការផ្ទេរនេះ ស្ថិតលើការសម្រេចចិត្តរបស់សាមីកីឡាករ។

 

Man Utd បានចូលពិភាក្សាដោយផ្ទាល់ជាមួយក្រុមអ្នកមានបុណ្យ សម្រាប់លទ្ធភាពនៃការផ្ទេររបស់ De Jong ហើយក្លិបអេស្ប៉ាញ កំពុងរង់ចាំការដេញថ្លៃ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករហុល្លង់រូបនេះ ចង់លេងបាល់ទាត់ក្របខណ្ឌ Champions League នៅរដូវកាលក្រោយ។

Man Utd នឹងជំរុញឱ្យមានការផ្ទេរមួយ ចំពេលដែល Barcelona កំពុងជួបវិបត្តិហិរញ្ញវត្ថុ។ ក្លិបអេស្ប៉ាញ បានដាក់តម្លៃខ្លួន De Jong ប្រហែល ៨៥លានអឺរ៉ូ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង