Barcelona និង Tottenham Hotspur ត្រូវបានរាយការណ៍ថា កំពុងស្ថិតក្នុងការចរចាលើកិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំសម្រាប់ខ្សែការពារសញ្ជាតិបារាំង វ័យ២៦ឆ្នាំ Clement Lenglet ។
ក្រុមអ្នកមានបុណ្យ បានឱ្យដឹងថា Clement Lenglet បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពី Barcelona ក្នុងទីផ្សារដោះដូរនេះ។ ខ្សែការពារវ័យ ២៦ឆ្នាំរូបនេះ មិនស្ថិតក្នុងគម្រោងរបស់លោក Xavi Hernandez ទេ ហើយការខ្ចីជើងរយៈពេល ២ ឆ្នាំទៅកាន់ Tottenham Hotspur អាចនឹងទៅរួច។
Clement Lenglet បានផ្ទេរទៅ Barcelona ពី Sevilla ក្នុងខែកក្កដា ឆ្នាំ២០១៨។ គេបានលេងត្រឹមតែជាង ១០០០នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ២៦ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Barcelona កាលពីរដូវកាលមុននេះ។
Tottenham នឹងវិនិយោគលើខ្សែការពារកណ្តាលម្នាក់ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ហើយការចុះហត្ថលេខាលើខ្សែការពារកណ្តាល ជាអាទិភាពសម្រាប់ Spurs ដោយសារ Ben Davies ឈានចូល ៣០ឆ្នាំ៕