×

Ronaldo បញ្ជាក់ពីជំហររបស់ខ្លួននៅ Man Utd ក្រោយការមកដល់របស់អ្នកចាត់ការថ្មី

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Manchester United បានប្តេជ្ញាបន្តស្នាក់នៅកីឡដ្ឋាន Old Trafford ដោយទទូចថា គាត់សប្បាយចិត្តដែលបាននៅក្លិបនេះ និងត្រៀមខ្លួនរួចរាល់ នៅក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Erik ten Hag ។

Ronaldo បានត្រលប់មកក្លិបនៅ Premier League វិញ កាលពីរដូវកាលមុន ប៉ុន្តែបានត្រឹមខកចិត្ត ខណៈក្រុមបិសាចក្រហម បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះនៅសល់កុងត្រារយៈពេលមួយឆ្នាំទៀត។ ទោះបីជាក្លិបមានបញ្ហានាពេលថ្មីៗនេះក៏ដោយ ក៏គាត់នៅតែមានសុទិដ្ឋិនិយមអំពីអនាគតរបស់ក្លិបក្រោមការដឹកនាំរបស់ Ten Hag ប៉ុន្តែ Ronaldo ជឿជាក់ថា អ្វីៗត្រូវតែផ្លាស់ប្តូរ។

នៅក្នុងបទសម្ភាសមួយ Ronaldo បាននិយាយថា៖ “ខ្ញុំសប្បាយចិត្តនឹងនៅទីនេះ”។ ដូច្នេះ គាត់មិនមានគម្រោងក្នុងការចាកចេញពីទីក្រុង Manchester ឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង