James Milner បានចុះហត្ថលេខាបន្តកុងត្រារយៈពេល ១ឆ្នាំ ដើម្បីបន្តស្នាក់នៅ Liverpool រហូតដល់ចុងរដូវកាលក្រោយ។
កិច្ចព្រមព្រៀងរបស់កីឡាករវ័យ៣៦ឆ្នាំនឹងត្រូវផុតសុពលភាពនៅចុងខែមិថុនានេះ ហើយគេបានទទួលយកការកាត់ប្រាក់ខែ ដើម្បីបន្តនៅជាមួយក្លិបដែលខ្លួនបានចូលរួមពី Manchester City កាលពីឆ្នាំ២០១៥ ។
លោក Jurgen Klopp មានបំណងចង់រក្សាកីឡាករដែលបានបង្ហាញខ្លួនចំនួន ៣៩ដងក្នុងរដូវកាល ២០២១-២២។ សំណើបន្តកុងត្រារបស់ Liverpool ត្រូវបានធ្វើឡើងកាលពីខែកុម្ភៈ ហើយ Milner បានជ្រើសរើសរង់ចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីបញ្ជាក់ថាគេនឹងស្នាក់នៅបន្ត៕