Chelsea បានទាក់ទងខ្សែការពារ Milan Skriniar របស់ក្លិប Inter Milan ប៉ុន្តែក្លិបទាំងពីរ មិនទាន់ព្រមព្រៀងនៅលើតម្លៃសម្រាប់កីឡាករវ័យ ២៧ឆ្នាំនៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ។
ក្លិប Tottenham Hotspur របស់លោក Antonio Conte ក៏ចាប់អារម្មណ៍លើកីឡាករអន្តរជាតិស្លូវ៉ាគី។ Skriniar បង្ហាញខ្លួនស្ទើរតែគ្រប់ការប្រកួតសម្រាប់ Inter Milan ចាប់តាំងពីចុះហត្ថលេខាកាលពីឆ្នាំ ២០១៧ ដោយបង្ហាញខ្លួន ២១៥ដង។
Skriniar គឺជាផ្នែកសំខាន់នៃក្រុមដែលបានឈ្នះជើងឯក Serie A ក្នុងឆ្នាំ ២០២១ ក្រោមការគ្រប់គ្រងរបស់លោក Conte ។
ម្ចាស់ថ្មីរបស់ Chelsea លោក Todd Boehly គ្រោងនឹងផ្ដល់ថវិកាសម្រាប់ចំណាយក្នុងទីផ្សារដោះដូរកីឡាករ ចំនួន ២០០ លានផោន ដើម្បីពង្រឹងក្រុមរបស់គាត់ បន្ទាប់ពីបានទិញក្លិបនៅ Stamford Bridge មកកាន់កាប់ ៤,២៥ ពាន់លានផោន៕