×

Liverpool បដិសេធ 30លានផោនរបស់ Bayern Munich ក្នុងសំណើទិញ Mane

Liverpool បានច្រានចោលកិច្ចព្រមព្រៀងដែលមានតម្លៃ ៣០ លានផោនសម្រាប់ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane ដែលបានផ្ដល់ជូនដោយក្លិបអាល្លឺម៉ង់ Bayern Munich ។ ការដេញថ្លៃដំបូង ត្រូវបានគេរាយការណ៍ថា មានតម្លៃត្រឹមតែ ២៥លានផោនប៉ុណ្ណោះ ដែល Liverpool បានបដិសេធម្ដងរួចទៅហើយ។

Liverpool ចង់បានប្រហែល ៥០ លានអឺរ៉ូ សម្រាប់ Mane ដែលមានអាយុ ៣០ឆ្នាំ។ Mane នៅសល់កុងត្រារយៈពេល ១ឆ្នាំទៀត លើកិច្ចព្រមព្រៀងបច្ចុប្បន្ន។ ខ្សែប្រយុទ្ធរូបនេះ បាននិយាយលេងកាលពីចុងសប្តាហ៍ថា ប្រជាជនសេណេហ្គាល់ភាគច្រើន ចង់ឱ្យគាត់ចាកចេញពីកីឡដ្ឋាន Anfield ។

Mane បានស៊ុតបញ្ចូលទីបាន ១២០ គ្រាប់សម្រាប់ Liverpool ចាប់តាំងពីការមកដល់ពី Southampton ក្នុងតម្លៃ ៣៦លានផោន កាលពីខែមិថុនា ឆ្នាំ២០១៦ ដោយបានជួយក្លិបឱ្យឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០១៩ និង Premier League ក្នុងឆ្នាំ២០២០។

កាលពីថ្ងៃពុធ ក្រុម Liverpool ត្រូវបានគេភ្ជាប់ជាមួយនឹងការដេញថ្លៃ សម្រាប់ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរុយហ្គាយអាយុ ២២ឆ្នាំ Darwin Nunez របស់ Benfica ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង