×

ភាគី 4 ចាប់អារម្មណ៍ចង់ទិញ Everton រួមទាំងអតីតនាយកប្រតិបត្តិ Manchester United

ខណៈក្រុម Everton កាន់តែធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងនៅលើ និងក្រៅទីលាន ម្ចាស់ក្លិប Farhad Moshiri អាចនឹងកាត់បន្ថយការខាតបង់របស់គាត់ និងលក់ក្លិប។

ក្នុងឆ្នាំ២០១៦ លោក Moshiri បានទិញភាគហ៊ុន ៤៩% នៅក្នុងក្លិបបាល់ទាត់ Everton និងកើនឡើងដល់ ៩៤% ក្នុងខែមករា ឆ្នាំ២០២២។

យោងតាមសារព័ត៌មាន Mirror ភាគីចំនួន ៤ ចាប់អារម្មណ៍ក្នុងការទិញ Everton ដោយអតីតនាយកប្រតិបត្តិ Manchester United លោក Peter Kenyon ត្រូវបានគេរាយការណ៍ថា កំពុងឈានមុខគេ នៅក្នុងកិច្ចពិភាក្សាដំបូងរបស់ពួកគេ។ តម្លៃសរុបនៃការទិញណាមួយ នឹងឈានដល់យ៉ាងហោចណាស់ ១ពាន់លានផោន ដោយសារតែកីឡដ្ឋានថ្មី ៥០០លានផោនដែលកំពុងត្រូវបានសាងសង់នាពេលបច្ចុប្បន្ន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង