×

Man City ដាក់សំណើដេញថ្លៃ Kalvin Phillips បន្ទាប់ពីទិញ Haaland

ក្លិប Manchester City បានដាក់សំណើដេញថ្លៃសម្រាប់តារាឆ្នើម Kalvin Phillips របស់ Leeds United បន្ទាប់ពីបានប្រកាសពីការមកដល់របស់ខ្សែប្រយុទ្ធ Erling Haaland កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

ប្រភពមួយរបស់ Man City បានប្រាប់ Football Insider ថា Phillips គឺជាគោលដៅចម្បងបន្ទាប់របស់ពួកគេ ហើយសំណើមួយបានដាក់ជូនសម្រាប់ Leeds ធ្វើការសម្រេចចិត្ត។ ប្រភពបានបន្ថែមថា លោក Pep Guardiola អ្នកចាត់ការ Man City ពេញចិត្តលើកីឡាករវ័យ ២៦ឆ្នាំរូបនេះ។ សំណើ ៥០ លានផោនអាចគ្រប់គ្រាន់ដើម្បីចុះកិច្ចព្រមព្រៀងលើកីឡាករដែលផុតកុងត្រានៅឆ្នាំ២០២៤ ដូចជា Philips។ ក្រុមជើងឯក EPL កំពុងរកអ្នកជំនួសខ្សែបម្រើ Fernandinho ខណៈ Ilkay Gundogan ក៏ផុតកុងត្រានៅឆ្នាំក្រោយផងដែរ។

Man City ប្រឈមមុខនឹងការប្រកួតប្រជែងសម្រាប់ Phillips ពីគូប្រជែង Premier League ជាច្រើនរួមមាន Aston Villa, West Ham, Newcastle United និង Man United ។

Phillips បានបង្ហាញខ្លួនតែ ២០ ប្រកួតនៅ Premier League បន្ទាប់ពីរងរបួសសរសៃពួរ កាលពីដើមខែធ្នូ។ គេបានត្រលប់មកវិញនៅថ្ងៃទី២ ខែមេសាដើម្បីជួយ Leeds ជៀសវាងពីការកាត់ចេញពី Premier League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង