Tottenham Hotspur នឹងចុះហត្ថលេខាជាមួយខ្សែបម្រើ Yves Bissouma របស់ក្លិប Brighton បន្ទាប់ពីយល់ព្រមលើតម្លៃ ២៥លានផោន។
កីឡាករអន្តរជាតិម៉ាលីរូបនេះ បានវិវឌ្ឍខ្លួនទៅជាខ្សែបម្រើម្នាក់ក្នុងចំណោមខ្សែបម្រើដ៏ល្អម្នាក់ នៅក្នុងក្របខណ្ឌ Premier League ចាប់តាំងពីផ្លាស់ទៅ Brighton ។ Bissouma នៅសល់តែរយៈពេល ១២ ខែទៀតលើកិច្ចសន្យារបស់គាត់។ លក្ខខណ្ឌផ្ទាល់ខ្លួន មិនទាន់ត្រូវបានយល់ព្រមជាមួយខ្សែបម្រើរូបនេះនៅឡើយទេ ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ។
Bissouma នឹងក្លាយជាកីឡាករទី៣ របស់ Spurs នៅក្នុងទីផ្សារដោះដូរកីឡាករមុនបើករដូវកាលថ្មី បន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Ivan Perisic ពី Inter Milan និងអ្នកចាំទី Fraser Forster ពី Southampton ៕