×

Arsenal និង Tottenham ចូលរួមប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើ Raphinha

ក្រុម Tottenham Hotspur និង Arsenal នៃក្របខណ្ឌ Premier League ត្រូវបានរាយការណ៍ថាបានចូលរួមការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបប្រេស៊ីល Raphinha ពីក្រុម Leeds United ។

ពាក្យចចាមអារ៉ាម ដែលថា Barcelona ចង់បាន បានស្ងប់ស្ងាត់បន្តិចចាប់តាំងពី Leeds គេចចេញពីការកាត់ចោល ហើយតម្លៃរបស់ Raphinha បានកើនឡើងយ៉ាងខ្លាំង។

ឥឡូវនេះសារព័ត៌មាន The Athletic បានរាយការណ៍ថា Raphinha បានក្លាយជាគោលដៅសម្រាប់គូប្រជែងភាគខាងជើងទីក្រុងឡុងដ៍ទាំងពីរ ចំពេលមានការព្រួយបារម្ភថា Barcelona នឹងមិនអាចសម្រេចកិច្ចព្រមព្រៀង។

Leeds នឹងមិនរារាំងផ្លូវរបស់ Raphinha ទេប្រសិនបើសំណើសមរម្យមួយ មកដល់នៅក្នុងទីផ្សារដោះដូរកីឡាករនេះ ប៉ុន្តែក៏មិនអនុញ្ញាតឱ្យគេចាកចេញក្នុងតម្លៃថោកនោះដែរ។

Leeds ចង់បានប្រហែល ៥៥លានផោនសម្រាប់ Raphinha ដែលស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងបញ្ជូន ៣ដងក្នុងការបង្ហាញខ្លួន ៣៦ប្រកួតសម្រាប់ Leeds កាលពីរដូវកាលមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង