×

Man Utd ថាតម្លៃរបស់ Frenkie De Jong ដែល Barcelona បានទាមទារគឺខ្ពស់ពេក

Manchester United បន្តធ្វើការសន្ទនាជាមួយ Barcelona ជុំវិញការផ្ទេរសម្រាប់ខ្សែបម្រើអន្តរជាតិហុល្លង់ Frenkie De Jong ប៉ុន្តែភាពតានតឹងកំពុងចាប់ផ្តើមកើនឡើង ខណៈក្លឹបអង់គ្លេសគិតថាក្រុមយក្សអេស្ប៉ាញ កំពុងព្យាយាមដំឡើងថ្លៃដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ ។នេះបើយោងតាម ESPN ។

លោក Erik Ten Hag បានមកដល់កីឡដ្ឋាន Old Trafford ហើយមានបំណងធ្វើការជាមួយអតីតកូណក្រុម Ajax របស់គាត់ឡើងវិញ ប៉ុន្តែជំហររបស់ Frenkie នៅតែដដែល គឺគេមិនចង់ចាកចេញពី Barcelona ទេ។

របាយការណ៍និយាយថា តម្លៃផ្ដល់ជូនរបស់ Man Utd គឺ ៦០លានអឺរ៉ូ បូកបន្ថែមប្រាក់បន្ថែម ប៉ុន្តែ Barça នឹងមិនលក់តិចជាង ១០០លានអឺរ៉ូទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង