×

ខ្សែប្រយុទ្ធ Liverpool ឈានដល់ការព្រមព្រៀងផ្ទាល់ខ្លួនជាមួយ Bayern Munich

ការផ្ទេររបស់ Sadio Mane ពី Liverpool ទៅ Bayern Munich ជិតក្លាយជាការពិតហើយ បន្ទាប់ពីកីឡាករ និងក្លិបបានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់។

ពេលនេះភាគីខាងអាល្លឺម៉ង់ នឹងត្រូវពិភាក្សាលើតម្លៃខ្លួនជាមួយក្រុមហង្សក្រហម Liverpool បន្ទាប់ពីមានការដេញថ្លៃ ២៥លានផោនត្រូវបានបដិសេធភ្លាមៗកាលពីដើមសប្តាហ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ ការដេញថ្លៃថ្មីមួយត្រូវបានរំពឹងទុក ដោយក្រុមរបស់លោក Jurgen Klopp បាននិយាយថា ចង់បានប្រហែល ៤០លានផោនសម្រាប់ខ្សែប្រយុទ្ធរបស់ពួកគេ។

Mane វ័យ ៣០ឆ្នាំនៅសល់កុងត្រារយៈពេលមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្ន។ ជុំវិញការផ្ទេររបស់គេ អ្នកកាសែត Fabrizio Romano ក៏បានបង្ហើបថា កិច្ចព្រមព្រៀងជិតនឹងចេញជាផ្លែផ្កាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង