Tottenham Hotspur បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Yves Bissouma ពី Brighton ដែលការប្រកាសនឹងធ្វើឡើងនៅពេលប៉ុន្មានម៉ោងខាងមុខនេះ។
កីឡាករអន្តរជាតិម៉ាលីរូបនេះ មានតម្លៃគឺ ៥០លានផោនកាលពី៥ខែមុន ប៉ុន្តែ Spurs បានចរចាមកសល់ត្រឹមតែ ២៥ លានផោន បូកប្រាក់បន្ថែម។
កីឡាករអន្តរជាតិម៉ាលី វ័យ ២៥ឆ្នាំរូបនេះ ធ្វើបានល្អនៅក្របខណ្ឌ Premier League ដែលជាកីឡាករដ៏សំខាន់បំផុតមួយរូបសម្រាប់ Brighton ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ។ ប៉ុន្តែ គេនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះក្នុងកិច្ចសន្យារបស់គាត់។
ក្រុមរបស់លោក Antonio Conte បានចុះកិច្ចព្រមព្រៀងជាមួយ Bissouma យ៉ាងឆាប់រហ័ស ដើម្បីកុំឱ្យ Manchester United និង Arsenal ឆក់យករូបគេមុន៕