pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Arsenal គ្រោងដេញថ្លៃទិញខ្សែបម្រើស្លាប Raphinha របស់ Leeds United

យោងតាមរបាយការណ៍បានឱ្យដឹងថា Arsenal គ្រោងនឹងដាក់សំណើដេញថ្លៃសម្រាប់ខ្សែបម្រើស្លាបរបស់ Leeds United កីឡាករ Raphinha ។

កីឡាករអន្តរជាតិប្រេស៊ីលគឺជាកីឡាករឆ្នើមរបស់ Leeds កាលពីរដូវកាលមុន ដោយរកបានគ្រាប់បាល់ចំនួន ១១គ្រាប់ ក្នុងក្របខណ្ឌ Premier League ។ Raphinha បានទាក់ទាញចំណាប់អារម្មណ៍ជាច្រើននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ខណៈដែល Barcelona, Chelsea និង Tottenham សុទ្ធតែចាប់អារម្មណ៍លើកីឡាករវ័យ 25 ឆ្នាំ។

ប៉ុន្តែបើយោងតាមកាសែត The Times ក្លិប Arsenal ក៏ស្ថិតក្នុងការប្រជែងផងដែរ ហើយឥឡូវនេះ មានការរំពឹងទុកថាក្រុមកាំភ្លើងធំនឹងដាក់សំណើរទៅកាន់ Leeds ។ របាយការណ៍នេះអះអាងថា Edu នាយកបច្ចេកទេសរបស់ Arsenal បានពិភាក្សាជាមួយភ្នាក់ងាររបស់ Raphinha ។

Leeds ត្រូវបានរាយការណ៍ថា កំពុងរង់ចាំតម្លៃខ្លួនលើសពី 50 លានផោន។ Raphinha ដែលបានចូលរួមជាមួយ Leeds ក្នុងកិច្ចព្រមព្រៀងតម្លៃ 17 លានផោនពី Rennes ក្នុងឆ្នាំ 2020 នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង