×

មន្ត្រី Man Utd ទៅដល់ហុល្លង់ ដើម្បីសម្រេចការផ្ទេរដំបូងបង្អស់ក្នុងទីផ្សារដោះដូរនេះ

ប្រធានផ្នែកដោះដូររបស់ក្រុម Manchester United ត្រូវបានសារព័ត៌មានជាច្រើនរាយការណ៍ថា បានធ្វើដំណើរទៅកាន់ប្រទេសហុល្លង់ ដើម្បីបញ្ចប់ការផ្ទេរសម្រាប់តារាឆ្នើម Ajax កីឡាករ Antony ។

ខ្សែបម្រើស្លាបស្ដាំរូបនេះ បានបង្ហាញខ្លួនក្រោមការដឹកនាំរបស់ Erik ten Hag ខណៈដែលក្លិបយក្សហុល្លង់ បានឈ្នះពានរង្វាន់ក្របខណ្ឌ Eredivisie ជាលើកទីពីរជាប់គ្នា កាលពីរដូវកាលមុន។ Anthony បានស៊ុតបាល់បញ្ចូលទី 12 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 10 ដង។

យោងតាមសេចក្ដីរាយការណ៍ថ្មីៗនេះ មន្ត្រីរបស់ United បានធ្វើដំណើរទៅកាន់ទីក្រុង Amsterdam ដើម្បីបញ្ចប់ការផ្ទេរសម្រាប់ Antony ។ បិសាចក្រហម បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយ 40 លានផោន ដើម្បីធ្វើឱ្យកីឡាករប្រេស៊ីលក្លាយជាកីឡាករដំបូងគេនៃយុគសម័យ របស់លោក Ten Hag ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង