×

Manchester United ចាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen

Manchester United សង្ឃឹមថានឹងបញ្ចុះបញ្ចូលខ្សែបម្រើកណ្តាលជនជាតិដាណឺម៉ាក Christian Eriksen ឱ្យចូលរួមជាមួយពួកគេមុនរដូវកាលថ្មី។

កីឡាករវ័យ 30 ឆ្នាំចង់បន្តនៅទីក្រុងឡុងដ៍ បន្ទាប់ពីបានត្រលប់មកវិញដោយជោគជ័យជាមួយក្រុម Brentford កាលពីពាក់កណ្តាលរដូវកាលមុន។

Eriksen មានជំងឺគាំងបេះដូង ពេលលេងនៅព្រឹតិ្តការណ៍ Euro 2020 កាលពីខែមិថុនា ប៉ុន្តែអាចបន្តអាជីពរបស់គាត់ឡើងវិញបាន បន្ទាប់ពីត្រូវបានបំពាក់ជាមួយឧបករណ៍ជំនួយ។

បន្ទាប់ពីត្រូវបានចែកផ្លូវពី Inter Milan, Eriksen បានទទួលយកការផ្តល់ជូនរបស់ Brentford នៃកិច្ចសន្យារយៈពេល 6 ខែនៅ កាលពីខែមករា ហើយអ្នកចាត់ការ Thomas Frank បាននិយាយម្តងហើយម្តងទៀតថា Brentford ចង់រក្សាអតីតកីឡាករ Ajax ។

Eriksen បានចាកចេញពី Tottenham Hotspur ទៅ Inter Milan កាលពីខែមករាឆ្នាំ 2020 ដោយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាល 2020-21 ក្រោមការដឹកនាំរបស់គ្រូបង្វឹក Spurs បច្ចុប្បន្នលោក Antonio Conte ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង