×

ខ្សែប្រយុទ្ធ Man Utd បានក្លាយជាចំណាប់អារម្មណ៍របស់ Bayern Munich

Cristiano Ronaldo ត្រូវបានសារព័ត៌មានមួយចំនួន ភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិប Bayern Munich នៅក្នុងទីផ្សារដោះដូរកីឡាករនេះ។

យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា Bayern កំពុងតែសម្លឹងមើល Ronaldo ជាអ្នកជំនួសកន្លែងរបស់ Robert Lewandowski ដែលនឹងអាចចាកចេញ ក្រោយការចាប់អារម្មណ៍ពី Barcelona លើខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ ខណៈសារព័ត៌មាន Sky Sports បានរាយការណ៍ថា ក្លិបអេស៉្បាញ បានដាក់សំណើ 34.4 លានផោនជាផ្លូវការ។ ប៉ុន្តែភាគីទាំងពីរ មិនទាន់ព្រមព្រៀងគ្នានៅឡើយទេ។

ទោះជាយ៉ាងណា ក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich ចង់ឱ្យ Ronaldo ធ្វើជាដៃគូជាមួយ Sadio Mane ប្រសិនបើ Lewandowski នឹងចាកចេញពិតមែន។

Man Utd កំពុងតថ្លៃជាមួយ Ajax ក្នុងការទិញកីឡាករប្រេស៊ីល Antony និង Barcelona ដើម្បីនាំកីឡាករ Frenkie de Jong ទៅកាន់កីឡដ្ឋាន Old Trafford ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង