pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Liverpool បដិសេធការលក់សំបុត្របន្ត ក្នុងជំនួបមិត្តភាពទល់នឹង Man Utd នៅក្រុងបាងកក

ក្លិបបាល់ទាត់លីគកំពូលអង់គ្លេស Liverpool បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេមិនយល់ព្រមលើការលក់សំបុត្របន្ត សម្រាប់ការប្រកួតមិត្តភាពនៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក នៅថ្ងៃទី 12 ខែកក្កដា រវាង Liverpool និង Manchester United នោះទេ។

ក្លិបក៏បាននិយាយផងដែរថា ខ្លួនមិនយល់ស្របដែលសំបុត្រពិតប្រាកដ ត្រូវបានលក់បន្ត ដែលនាំឱ្យមានការយល់ច្រឡំក្នុងចំណោមអ្នកគាំទ្ររបស់ខ្លួន។ ក្រុមហង្សក្រហម ក៏បានបដិសេធចំពោះការអះអាងដែលថា អ្នកគាំទ្រសំណាងមួយចំនួន នឹងមានឱកាសទទួលទានអាហារជាមួយកីឡាកររបស់ខ្លួន។

យ៉ាងណាក៏ដោយ ក្លិបបាននិយាយថា ខ្លួនពិតជារំភើប និងទន្ទឹងរង់ចាំ ការប្រកួតមុនបើករដូវកាលនៅទីក្រុងបាងកក និងជួបអ្នកគាំទ្រពេលនៅប្រទេសថៃ។

សេចក្ដីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីតារា YouTuber ល្បីថៃម្នាក់ អះអាងថាមានសំបុត្រចំនួន 20,000 សន្លឹកសម្រាប់លក់បញ្ចុះតម្លៃ ជាមួយនឹងអត្ថប្រយោជន៍ពិសេសសម្រាប់អ្នកទិញដែលមានសំណាងមួយចំនួន នឹងមានឱកាស ចូលរួមជាមួយកីឡាករនៅអាហារពេលល្ងាចនៅទីក្រុងបាងកក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង