×

អតីតប្រធានក្រុម Man City ត្រឡប់ទៅក្លិបកាលពីអតីតភាពរបស់ខ្លួន

អតីតប្រធានក្រុម Manchester City កីឡាករ Fernandinho បានចុះហត្ថលេខាជាមួយក្រុមប្រេស៊ីល Athletico Paranaense ដែលជាក្លិបផ្ដល់កំណើតដល់គាត់ក្នុងអាជីពបាល់ទាត់។

អតីតកីឡាករប្រេស៊ីលអាយុ 37 ឆ្នាំបាននិយាយថា ខ្លួនទទួលបានការទាក់ទងពីក្លិបជាច្រើន ប៉ុន្តែជាចុងក្រោយ គេបានបំពេញនូវបំណងប្រាថ្នាផ្ទាល់ខ្លួនក្នុងការពាក់អាវ Athletico ម្តងទៀត។

Fernandinho បានចាកចេញពី Man City នៅចុងបញ្ចប់នៃរដូវកាល 2021-22 បន្ទាប់ពីរយៈពេល 9ឆ្នាំ។ អ្នករួមចំណែកឱ្យក្រុមឈ្នះជើងឯក Premier League 5 សម័យ បានត្រលប់ទៅ Athletico វិញ បន្ទាប់ពីចាកចេញពីពួកគេទៅ Shakhtar Donetsk កាលពី 17 ឆ្នាំមុន។

សូមជម្រាបថា Athletico ត្រូវបានគ្រប់គ្រងដោយអតីតគ្រូបង្វឹក Chelsea លោក Luiz Felipe Scolari ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង