×

កីឡាករចំណូលថ្មីរបស់ Spurs នឹងអវត្តមានសម្រាប់ការប្រកួតបើករដូវកាល

កីឡាករ Richarlison ដែលបានចុះហត្ថលេខាជាមួយ Tottenham Hotspur នឹងខកខានការប្រកួតក្របខណ្ឌ Premier League ដំបូងនៃរដូវកាលថ្មីខាងមុខនេះ បន្ទាប់ពីទទួលបានបម្រាមមួយប្រកួត ដោយសារឧប្បត្តិហេតុកាលពីខែឧសភា។

ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះ បានគប់ភ្លើង Flare អំឡុងពេលអតីតក្លិប Everton ឈ្នះ Chelsea 1-0 នៅ Goodison Park ។ Richarlison ត្រូវបានពិន័យជាប្រាក់ 25,000 ផោនផងដែរ។ កីឡាករប្រេស៊ីល បានសារភាពថាអាកប្បកិរិយារបស់គាត់មិនសមរម្យ។

ទង្វើនេះ គឺជាការបំពានច្បាប់បាល់ទាត់។ ការគប់ភ្លើង Flare ត្រូវបានហាមប្រាមពីកីឡដ្ឋានបាល់ទាត់ក្នុងប្រទេសអង់គ្លេស។

Richarlison បានគប់ភ្លើង Flare ដើម្បីអបអរសាទរសម្រាប់ការស៊ុតបញ្ចូលទីលើក្រុមរបស់លោក Thomas Tuchel ដែលបានជួយក្លិប Everton បន្តឈរនៅលើលីគកំពូលអង់គ្លេស។

Recharlison ស៊ុតបញ្ចូលទី 10 គ្រាប់និងបញ្ជូន 5 ដង កាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធរូបនេះ បានចុះហត្ថលេខាជាមួយ Tottenham ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង